នាយរដ្ឋមន្ដ្រីជប៉ុន៖ «ខ្ញុំយល់ឃើញថា ប្រទេសកម្ពុជាជាប្រទេសគួរជាទីទាក់ទាញ ដែលមានយុវជនធ្វើសកម្មភាពយ៉ាងរស់រវើក»

FN ៖ នាយករដ្ឋមន្ដ្រីនៃប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ បានលើកឡើងតាមរយៈសារលិខិតអបអរសាទរ៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ថា ប្រទេសកម្ពុជា ជាប្រទេសគួរជាទីទាក់ទាញ ដែលមានយុវជនធ្វើសកម្មភាព យ៉ាងរស់រវើក និងពោរពេញទៅដោយសក្ដានុពល សម្រាប់ការអភិវឌ្ឍ។ តាមរយៈសារអបអរសាទរ ខួប៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបង្ហាញថា លោក ស៊ីនហ្សូ អាបេ លើកឡើងថា «កាល​ពីខែវិច្ឆិកា ឆ្នាំ២០១៣ ខ្ញុំបានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះ ខ្ញុំយល់ឃើញថា ប្រទេសកម្ពុជា ជាប្រទេសគួរជាទី ទាក់ទាញដែលមានយុវជនធ្វើសកម្មភាពយ៉ាងរស់រវើក និងពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍ នាពេលអនាគត»។ លិខិតដែលបង្ហាញដោយស្ថានទូតជប៉ុន​ប្រចាំនៅកម្ពុជា នាយករដ្ឋមន្ដ្រីជប៉ុន បានបន្ថែមថា ​នាពេលថ្មីៗនេះ ភ្ញៀវទេសចរជប៉ុន មកកាន់ប្រទេសកម្ពុជា និងក្រុមហ៊ុនជប៉ុន ដែលធ្វើវិនិយោគនៅកម្ពុជាមានការកើនឡើង។ ចំណែកឯប្រជាជនកម្ពុជា ដែលមកកំសាន្តនៅប្រទេសជប៉ុន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយឆ្នាំនេះមានកីឡាករបាល់ទាត់កម្ពុជា … Continue reading នាយរដ្ឋមន្ដ្រីជប៉ុន៖ «ខ្ញុំយល់ឃើញថា ប្រទេសកម្ពុជាជាប្រទេសគួរជាទីទាក់ទាញ ដែលមានយុវជនធ្វើសកម្មភាពយ៉ាងរស់រវើក»